ក្រសួងធនធានទឹក និងឧតុនិយម៖ចេញសេចក្តីជូនដំណឹងស្តីពីស្តានភាពអាកាសធាតុចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩នេះ ។

ដោយនៅតាមតំបន់ខ្លះមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ និងខ្លះទៀតមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតែបន្តកើតមានពិសេសតំបន់ទំនាបកណ្តាល។

ទទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននូវបណ្តាបាតុភូតដូចបានជម្រាបខាងលើ៕