ក្រសួងសុខាភិបាល៖ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៨៤១នាក់ អ្នកជាសះស្បើយចំនួន៦១នាក់ និងស្លាប់០៤នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៤១នាក់ អ្នកជាសះស្បើយចំនួន៦១នាក់ និងស្លាប់០៤នាក់បន្ថែមទៀត។ ក្នុងនោះអ្នកឆ្លងថ្មីទាំង៨៤១នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តាមតួរលេខនៃចំនួនអ្នកឆ្លងសរុបបានបង្ហាញថា នៅកម្ពុជា អ្នកឆ្លងសរុបមានចំនួនកើនដល់១៥៣៦១នាក់ អ្នកជាសះស្បើយកើនដល់ ៥៤៣០នាក់ និងមានករណីស្លាប់សរុបកើនដល់ ១០៦នាក់។

សម្រាប់ខឹមសារលំអិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖