ខេត្តព្រៃវែង៖ នៅល្ងាចថ្ងៃទី០២ ខែមិថុនា រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី៤៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ក្នុង៤៥នាក់នោះរកឃើញនៅ៖
១- ស្រុកព្រះស្ដេច ចំនួន៣០នាក់
២- ស្រុកបាភ្នំ ចំនួន៦នាក់
៣- ស្រុកពាមជរ ចំនួន១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន១នាក់
៦- ស្រុកស៊ីធរកណ្តាល ចំនួន១នាក់
៧-មកពី ខេត្តកណ្តាល ចំនួន២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ទទឹមនឹងនេះ រដ្ឋបាលខេត្តព្រៃវែងបានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។