អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្នើឱ្យបញ្ឍប់ជាបន្ទាន់រាល់ជនណាដែលបានឆ្លៀតឱកាសបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពជំងឺកូវីដ១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កេតឃើញតាមរយៈបណ្តាញសង្គម ដោយមានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ១៩ បណ្តាលឱ្យមានភាពសោកសៅបំផុត ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។

ទទឹមនឹងនេះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យជនទាំងអស់នោះ បញ្ឍប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ នឹងត្រូវផ្តន្ទាទោសដោយពុំមានការលើកលែង។

សម្រាប់ខ្លឹមសារលំអិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖