អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍វៀតណាមបានប្រកាសថា រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នឹងបើកទទួលជើងហោះហើរអន្តរជាតិធម្មតាឡើងវិញភ្លាមៗតែម្តង ក្រោយផ្អាកកាលពីប៉ុន្មានថ្ងៃមុន ដោយសារកូវីដ១៩។

អាជ្ញាធរអាកាសចរណ៍វៀតណាម មិនបានប្រាប់ពីមូលហេតុ នៅពីក្រោយការសម្រេចចិត្ត បើកទទួលជើងហោះហើរអន្តរជាតិ នៅទីក្រុងទាំងពីរ មុនពេលកំណត់បែបនេះឡើយ ប៉ុន្តែគេកត់សម្គាល់ឃើញថា ករណីឆ្លងកូវីដ១៩ភាគច្រើន នៃរលកឆ្លងរាតត្បាតថ្មីចុងក្រោយនេះ នៅវៀតណាម គឺជាករណីឆ្លងរាតត្បាតក្នុងស្រុកផ្ទាល់ មិនមែនមកពីអ្នកដំណើរអន្តរជាតិទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ វៀតណាមបានរាយការណ៍ពីករណីឆ្លង កូវីដ១៩ ថ្មីៗ ចំនួន២៥១នាក់ ដែលនាំឲ្យតួលេខករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់៧,៥៧២នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ៣,០៤៣នាក់៕

HANOI, VIETNAM- In photos taken on August 12, 2020, people apply preventive measures during the first domestic flight, carried out by Vietnam Airlines to transport tourists stranded in the central city of Da Nang affected by COVID-19 at the Airport Noi Bai International in Hanoi, Vietnam.
Vietnamese nationals wearing protective suits wait for boarding a repatriation flight from Singapore to Vietnam amid spread of the coronavirus disease (COVID-19) outbreak at Changi airport, Singapore August 7, 2020. Picture taken August 7, 2020. REUTERS/Mai Nguyen