ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី០២ ខែមិថុនានេះ អាជ្ញាធរខេត្តកំពង់ចាមប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់។

តាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រីចំនួន ៣៣នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ក្នុងចំណោម ៣៣នាក់នោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់។

ទទឹមនឹងនេះ ក៏មានករណីជាសះស្បើយចំនួន៣៧នាក់ផងដែរ។ បច្ចុប្បន្នពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។