លោក Bill Gates ដែលគេស្គាល់ជាទូទៅថា ជាបិតានៃក្រុមហ៊ុនយក្ស ផ្នែកផលិតកម្មវិធី កុំព្យូទ័រ Window និងជាស្ថាបនិកអង្គការ សប្បុរសធម៌ Bill & Malinda Gates ។

មហាសេដ្ឋីរូបនេះកើតនៅថ្ងៃទី 28 ខែតុលាឆ្នាំ 1955 នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ លោកមានភរិយាឈ្មោះ ម៉ាលីនដា (Melinda )នឹងមានកូន ៣នាក់។ លោកហ្គេតស៍មានចំណាប់អារម្មណ៍លើ កម្មវិធីកុំព្យូទ័រ ហើយបានចាប់ផ្តើមសរសេរកម្មវិធីកុំព្យូទ័រនៅអាយុ 13 ឆ្នាំ។ លោកមិនបានរៀនចប់ នៅសកលវិទ្យាល័យនោះទេ ដោយបានបោះបង់ការសិក្សានៅ សាលា Harvard ដើម្បីទៅបង្កើត Microsoft ជាមួយ Allen ។

ផ្ទុយទៅវិញអ្នកទាំងពីរបានបង្កើតហាងនៅ Albuquerque, New Mexico ជាមួយផែនការដើម្បីអភិវឌ្ឍផ្នែកទន់សម្រាប់ទីផ្សារកុំព្យូទ័រផ្ទាល់ខ្លួនដែលកំពុងរីកចម្រើន។ នៅឆ្នាំ 1995 លោកបានក្លាយជាមហាសេដ្ឋីមានដាច់គេលើលោក ដោយសារការលក់ SOFTWARE កុំព្យូទ័រ។ យោងតាមវេបសាយរបស់គ្រឹះស្ថាននេះគិតត្រឹមត្រីមាសទី 3 ឆ្នាំ 2016 គូស្វាមីភរិយានេះបានផ្តល់នូវការខិតខំសប្បុរសធម៌របស់ពួកគេចំនួន 40,3 ពាន់លានដុល្លារ។

គួររំលឹកផងដែរថា បើគិតត្រឹមដើមឆ្នាំ 2017 នេះគឺលោកបានត្រឡប់មកចំណាត់ថ្នាក់លេខ 1 ក្នុងនាមជាមហាសេដ្ឋីមានជាងគេជាមួយទឹកប្រាក់ប្រមាណ 84 ពាន់លានដុល្លារអាមេរិក។