រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធសប្តាហ៍នេះលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនិងប្រធានាធិបតីអាមេរិកលោកJoeBidenនៅខែក្រោយនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោកDmitryPeskovថ្លែងថាមិនគួរ«រំពឹងទុកខ្លាំងពេក»ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថាទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។

បើតាមការលើកឡើងរបស់វិមានក្រឹមឡាំងនិងសេតវិមានបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនិងប្រធានាធិបតីអាមេរិកលោកJoeBidenនឹងជួបប្រជុំគ្នាក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃទី១៦ខែមិថុនាខាងមុខនេះស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះខ្លាំងចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក៕