ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនានេះ កម្ពុជារកឃើញករណីស្លាប់ ១០នាក់បន្ថែមទៀត ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ ២៣០នាក់។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មី៧៥០នាក់ ជាសះស្បើយ៦៥៣នាក់។ ទទឹមនឹងនេះក៏មានករណីស្លាប់ចំនួន១០នាក់បន្ថែមទៀតផងដែរ។ ដូច្នេះនាំឱ្យករណីឆ្លងសរុបនៅកម្ពុជាកើនដល់ ៣១,៤៦០នាក់ ជាសះស្បើយ ២៤,០៤២នាក់ និងស្លាប់សរុបកើនដល់ ២៣០នាក់។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖