ខេត្តប៉ៃលិន៖ ជនដែលប្រើអំពើហឹង្សាក្នុងគ្រួសារ កាលពីវេលាយប់ថ្ងៃទី ២៨ ខែមេសា ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៏ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យរហូតដល់សម្រេចឃាត់ខ្លួននៅវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

ប្រភពដដែរបានឱ្យដឹងទៀតថា បុរសត្រូវបានឃាត់ខ្លួននោះឈ្មោះ អឿន អំ ភេទប្រុស អាយុ៣៦ឆ្នាំ បានវាយដំទៅលើប្រពន្ធឈ្មោះបាត់ សាវេត ភេទស្រី អាយុ២៩ឆ្នាំ កាលពីវេលាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕