នៅពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបចាំបាច់ត្រូវមើលថែរក្សាសុខភាពរបស់ខ្លួន ដើម្បីធានាបានថាកូនក្នុងផ្ទៃមានសុវត្ថិភាព។ ការទទួលទានបារី និងគ្រឿងស្រវឹង គឺជាបម្រាមដែលស្ត្រីគ្រប់រូបមិនគួរប្រព្រឹត្តិពេលកំពុងពពោះជាដាច់ខាត។

ជាទូទៅស្រ្តីដែលចូលចិត្តទទួលទានស្រា មិនអាចមានផ្ទៃពោះនោះទេ គឺដោយសារការទទួលទានស្រានឹងមានបញ្ហាថ្លើម និងបង្កទៅជាការរាំងរដូវ។ សូម្បីការទទួលទាន់នោះតិចតូចក្តី និងថែមទាំងអាចរលូតកូនផងដែរ។

ការទទួលទានស្រានៅពេលកំពុងពពោះអាចផ្តល់ផលប៉ះពាល់ដូចជា ធ្វើឱ្យទារកក្នុងផ្ទៃមានលក្ខណៈមិនប្រក្រីតីធ្ងន់ធ្ងរ មានបញ្ហាទៅលើផ្លូវប្រាជ្ញា និងបញ្ហាទៅលើ បេះដូង សួត ដៃជើងផងដែរ។ ហើយនៅពេលទារកកើតមកអាចប្រឈមនឹងបញ្ហាដូចជា៖ ងាយនឹងមានការបង្ករោគនៅត្រចៀក ខូចខួរក្បាល ប្រាជ្ញាមិនឆ្លាត ទម្ងន់មិនគ្រប់ ពិបាកធ្វើចលនា និងវៀចមុខជាដើម៕