ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤២នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ក្នុងនោះមានអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៤២នាក់នេះ មាននៅស្រុកជើងព្រៃ ចំនួន២១នាក់, ស្រុកកងមាស ចំនួន១នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកបាធាយ ចំនួន២នាក់, ស្រុកកំពង់សៀម ចំនួន៤នាក់, ស្រុកព្រៃឈរ ចំនួន១០នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៣នាក់។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖