អន្ដរជាតិ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧១,០៣៣,២៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៥៥៦,៧២៤នាក់ និងជាសះស្បើយឡើងវិញ ១៥៣,១៣៧,២៧៧នាក់។

តាមរបាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤,០៤៣,០៦៨នាក់ ស្លាប់ចំនួន ៦០៩,៥៤៤នាក់ និងជាសះស្បើយចំនួន ២៧, ៨៤០,៨៨៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៨, ០៤៦,៩៥៧នាក់ ស្លាប់ចំនួន ៣២៩,១២៧នាក់ និងជាសះស្បើយ ២៥,៦៨៤, ៥២៩នាក់៕