ភ្នំពេញ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៤៨នាក់ ខណៈ០៣នាក់ទៀតបានបាត់បង់ជីវិត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី០១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ អ្នកជាសះស្បើយចំនួន៤៨នាក់ និងមានអ្នកស្លាប់០៣នាក់បន្ថែមទៀត។ ដូច្នេះទិន្ធន័យឆ្លងសរុបនៅកម្ពុជាកើនដល់១៣៧៩០នាក់ អ្នកជាសះស្បើយចំនួន ៥២០០នាក់ និងអ្នកស្លាប់សរុបចំនួន៩៦នាក់។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលតែងតែក្រើនរំលឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ” ដើម្បីខ្លួនឯង និងសង្គមជាតិ។

សម្រាប់ខឹមសារលំអិត សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖