ខេត្តកណ្ដាល៖ គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងជំងឺកូវីដ១៩ កើនឡើងចំនួន ៣៦៩នាក់ហើយ។ តាមរបាយការណ៍បានឱ្យដឹងថា ករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ៣នាក់ ហើយឆ្លងជាបន្តបន្ទាប់ ថោយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ៣៦៩នាក់ហើយ។

មកទល់ពេលនេះគេពុំទាន់ស៊ើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ព្យាបាលដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ។ រីឯមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយយាមកាមជុំវិញពន្ធនាគារផងដែរ។

គួរបញ្ជាក់ថា ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត។ ខណៈពេលនេះចំនួនអ្នកឆ្លងចេះតែកើនឡើងឥតឈប់ឈរគួរជាទីបារម្ភបំផុត៕