រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញករណីឆ្លងកូវីដ១៩ ៥៧៩ករណី និងអ្នកជំងឺ៦នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺ៨៧៣បានជាសះស្បើយ។

គួរបញ្ជាក់ថាក្រោយពីបូកសរុបទិន្ន័យសរុប ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកើនដល់ ២៩,៤០៤នាក់ ចំនួនអ្នកជាសះស្បើយសរុប ២២,១៨៨នាក់ និងចំនួនអ្នកជំងឺស្លាប់សរុបបានកើនដល់ ២០៩នាក់៕