សាកសពកុមារជនជាតិដើមភាគតិច២១៥នាក់ ត្រូវបានរកឃើញនៅឯអតីតសាលារៀនមួយសម្រាប់ជនជាតិដើមភាគតិចក្នុងទីក្រុង Kamloops ស្ថិតនៅភាគខាងលិចប្រទេសកាណាដា។ តាមការចេញផ្សាយដោយសារព័ត៌មាន BBC News នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

តាមសេចក្ដីរាយការណ៍របស់អាជ្ញាធរកាណាដាបានឱ្យដឹងថា សាកសពកុមារទាំង ២១៥នាក់ខាងលើត្រូវបានគេរកឃើញនៅឯអតីតសាលា Kamloops Indian Residential School ក្នុងទីក្រុង Kamloops នៃខេត្ត British Columbia។ នៅក្នុងចំណោមកុមារទាំងនេះ មានកុមារខ្លះមានអាយុ ៣ឆ្នាំ។

យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុដែលធ្វើឱ្យ កុមារទាំងនេះស្លាប់នោះទេ ស្របពេលការស៊ើបអង្កេរមួយនឹងបន្តធ្វើឡើងជាមួយក្ដីរំពឹងថាអាចនឹងបន្តរកឃើញសាកសពកុមារច្រើនជាងនេះក៏ថាបាន៕