ខេត្តកំពង់ចាម៖ នាថ្ងៃទី២៩ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញ ព្រមទាំងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១២នាក់ ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី១២ត្រូវបានគេឃើញវិជ្ជមានកូវីដ១៩។ អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង១២នាក់នេះ មាននៅស្រុកបាធាយ ចំនួន ១១នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់។

ទទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕