គិតត្រឹមថ្ងៃទី២៩ ខែឧសភានេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៥៨៨នាក់ និងមានករណីស្លាប់០៧នាក់បន្ថែមទៀត។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីចំនួន៥៨៨នាក់ ជាសះស្បើយ៤១៥នាក់ និងស្លាប់០៧នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់២៨៨២៥នាក់ ជាសះស្បើយ២១៣១៥នាក់ និងស្លាប់កើនដល់ ២០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៤៦៤,៨៣៥នាក់។