គិតត្រឹមថ្ងៃទី២៩ ខែឧសភានេះ អាជ្ញាធរឥណ្ឌាប្រកាសរកឃើញករណីឆ្លងកូវីដ១៩ចំនួនជិត០២សែននាក់ ខណៈមានករណីស្លាប់ជាង០៤ពាន់នាក់ផងដែរ។ នេះយោងតាមការចុះផ្សាយតាមគេហទំព័រ Worldometer នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

តាមទិន្នន័យបង្ហាញថា ឥណ្ឌារកឃើញករណីឆ្លងថ្មីចំនួន ១៧១,៧២៦នាក់ និងស្លាប់ចំនួន ៣,៥៦៣នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅឥណ្ឌាកើនដល់ ២៧,៧១៩,៤៣១នាក់ ជាសះស្បើយចំនួន ២៥,១៧០,៩៥២នាក់ និងស្លាប់សរុបចំនួន ៣២២,៣៨៤នាក់។