ខេត្តព្រៃវែង៖ នៅថ្ងៃទី៣០ ខែមេសានេះ អាជ្ញាធរស្រុកកំពង់ត្របែកប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែកបានឱ្យដឹងថា មនុស្ស០៤ ក្មេង និងចាស់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ក្រោយពីបានពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ ០២នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ប្រភពដដែលបញ្ជាក់ថា មនុស្ស០៤នោះ ទី១ ឈ្មោះ កង សុផានី ភេទស្រី អាយុ៥៩ឆ្នាំ ទី២ឈ្មោះ មាស ចាន់ណា ភេទស្រី អាយុ១៨ឆ្នាំ ទី៣ឈ្មោះ លន់ សុផេង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំប្រាសាទ ស្រុកកំពង់ត្របែក និងទី៤ឈ្មោះ យ៉េន ស្រីអយ ភេទស្រី អាយុ១៤ឆ្នាំរស់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពួកគេទាំង០៤នាក់បានពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ នាង ចន្ថា ហៅស្រីអូន។

ក្រោយពីបង្ហាញអត្តសញ្ញាណបុគ្គលពាក់ព័ន្ធនឹងកូវីដ១៩ រួច អាជ្ញាធរស្រុកកំពង់ត្របែកបានអំពាវនាចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់៕
សូមអានខឹមសារលំអិតខាងក្រោម៖