តារាកំប្លែងថៃដ៏ល្បីដែលអ្នកទាំងអស់គ្នាស្គាល់ឈ្មោះថា Na Kom ទទួលដំណឹងថាបានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយរូបគេឆ្លងជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The time News ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោក Na Kom ដែលមានឈ្មោះពេញថា Kom ChuanChuen ត្រូវបានទទួលដំណឹងមរណភាពក្នុងវ័យ៦៣ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដំណឹងមរណភាពរបស់លោកត្រូវបានកូនស្រីទំលាយឱ្យដឹង ដោយបង្ហោះនៅលើបណ្តាញសង្គមFacebook និងបានសរសេរថា «Ded’s sleeping well»។

ដំណឹងទទួលមរណភាពរបស់តារាកំប្លែងថៃដ៏ល្បីរូបនេះ ធ្វើឱ្យអ្នកគាំទ្រនៅប្រទេសថៃមានការតក់ស្លុត និងបានចូលរួមសោកស្តាយផងដែរ៕