គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ ប្រជាជនខ្មែរ ២.៣លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាមានប្រជាជនសរុបជាង ១៥.៥លាននាក់។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៣៦២,១០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានប្រជាជនសរុបជាង ១៥.៥លាននាក់ ក្នុងនោះប្រុសចំនួនជាង៧.៥លាននាក់ និងស្រីចំនួន៧.៩លាននាក់ និងមានអត្រាកំណើនប្រជាជនជាមធ្យមប្រចាំឆ្នាំ១.៤%។ នេះបើយោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ដែលផ្សាយជាផ្លូវការនៅថ្ងៃទី២៦ ខែមករានេះ។