ចិន៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ ចិនប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មី 19នាក់ ខណៈគ្មានករណីស្លាប់ទេនៅទូទាំងតំបន់នៃប្រទេសនេះ។ នេះយោងតាមទិន្នន័យដែលបង្ហាញដោយគេហទំព័រ Worlometer នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

តាមទិន្នន័យបានបង្ហាញថា ករណីឆ្លងកូវីដ១៩ថ្មីនៅប្រទេសចិនមានចំនួន១៩នាក់ និងគ្មានករណីស្លាប់ទេនៅក្នុងប្រទេសនេះ។

យ៉ាងណាមិញ ចិនមានករណីឆ្លងកូវីដ១៩សរុបចំនួន91,038នាក់ ជាសះស្បើយ 86,075នាក់ និងស្លាប់សរុប 4,636នាក់។

បច្ចុប្បន្នប្រទេសចិនមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ ២០លានដូសក្នុងមួយថ្ងៃ ដែលនេះនៅតែជាចំនួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក ខណៈវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៥៦៦.៧២លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។

ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន៕