ប្រទេសស៊ីរី៖ យោធាស៊ីរី ៣នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពពីសារព័ត៌មានខាងលើបានឲ្យដឹងថា មីស៊ីលជាច្រើនគ្រាប់ត្រូវបាន បាញ់ដោយយោធាអ៊ីស្រាអែលចេញពីតំបន់ Golan heights មកកាន់ភាគខាងត្បូងទីក្រុងដាម៉ាស់ ដោយបណ្ដាលឱ្យយោធាស៊ីរី៣នាក់បាត់បង់ជីវិត និង៧នាក់រងរបួស។ ចំណែកឯ ខាងអ៊ីស្រាអែលក៏បាន ទទួលស្គាល់ដែរថាខ្លួនបានដឹកនាំការវាយប្រហារលើទីតាំងជាច្រើនកន្លែងរបស់យោធាស៊ីរី៕