ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញទិន្នន័យអ្នកឆ្លងកូវីដសរុប២៤៤នាក់។

តាមផេកផ្លូវការបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អាជ្ញាធរខេត្តបានបង្ហាញទិន្នន័យ ដែលយោងតាមលទ្ធផ្តល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី២៥ ២៦ ២៧ ២៨ ខែមេសា បានរកឃើញអ្នកឆ្លងចំនួន ២៤៤នាក់។

ក្នុងសេចក្តីជូនដំណឹងនោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បាន អំពាវនាដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្លាប់បានបា្រស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង២៤៤នាក់នោះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ១៩៕

សូមអានខ្លឹមសារលំអិត ក្នុងលិខិតខាងក្រោម៖