គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ ឥណ្ឌារកឃើញករណីឆ្លងកូវីដ១៩ថ្មី ២សែននាក់ ខណៈអ្នកស្លាប់ថ្មីជិត៤ពាន់នាក់ផងដែរ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Worldometer នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

តាមទិន្នន័យបានបង្ហាញថា ករណីឆ្លងកូវីដ១៩នៅឥណ្ឌាទើបរកឃើញថ្មីមានចំនួន ២១១,៥៥៣នាក់ និងករណីស្លាប់ថ្មីចំនួន ៣,៨៤២នាក់។ ដូច្នេះឥណ្ឌាមានករណីឆ្លងសរុបកើនដល់ ២៧,៣៦៧,៩៣៥នាក់ ជាសះស្បើយចំនួន ២៤,៦២៦,០១៤នាក់ និងស្លាប់កើនដល់ ៣១៥,២៦៣នាក់។

គួរបញ្ជាក់ ករណីឆ្លងកូវីដ១៩នៅឥណ្ឌាចាប់ផ្តើមផ្ទុះឡើងខ្លាំងបន្ទាប់ពី ប្រជាជនឥណ្ឌាបានប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ និងបានងូតទឹករួមគ្នានៅទន្លេគង្គា ដែលជាហេតុធ្វើឱ្យមានការរាលដាលឆ្លងជំងឺកូវីដ១៩នៅទូទៅប្រទេស។