ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៨០នាក់ និងអ្នកជាសះស្បើយចំនួន២៨៨នាក់ ខណៈមានអ្នកស្លាប់០៣នាក់ថែមទៀត។

តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា អាជ្ញាធរបានបង្ហាញទិន្នន័យអ្នកឆ្លងកូវីដ១៩ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងទិន្នន័យនោះបង្ហាញថា ករណីឆ្លងថ្មីមានចំនួន៨៨០នាក់ ជាសះស្បើយចំនួន ២៨៨នាក់ និងស្លាប់ចំនួន ០៣នាក់ទៀត។ ដូច្នេះចំនួនករណីឆ្លងជំងឺកូវីដ-១៩សរុបកើនដល់ ១២៦៤១នាក់ កំពុងសំរាកព្យាបាលចំនួន ៨១១៩នាក់ ជាសះស្បើយសរុបកើនដល់ ៤៩៨៦នាក់ និងស្លាប់សរុបចំនួន ៩១នាក់ ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានបានអំពាវនាដល់បងប្អូនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងបន្តពាក់ម៉ាស់ជាប់ជានិច្ច៕