ខេត្តព្រៃវែង៖ នាយប់ថ្ងៃទី២៦ ខែឧសភានេះ រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ចំនួន២៥នាក់តាមរយៈការធ្វើតេស្តរហ័សនៅក្នុងស្រុកចំនួន០៤។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រីចំនួន ២៥នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ក្នុងនោះរកឃើញនៅស្រុកពាមជរ ចំនួន១៥នាក់ ស្រុកពារាំង ចំនួន២នាក់ ស្រុកមេសាង ចំនួន៥នាក់ និងស្រុកមេសាង ចំនួន៥នាក់។

ទទឹមនឹងនេះ រដ្ឋបាលខេត្តព្រៃវែងបានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕