ខេត្តសៀមរាប៖ នាយប់ថ្ងៃទី២៦ ខែឧសភានេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត ដែលសុទ្ធតែជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី០៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ អ្នកឆ្លងកូវីដ១៩ទាំង០៥នាក់នោះរួមមាន៖
១៖ ឈ្មោះ ដឿង ឡាយ ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
២៖ ឈ្មោះ ស៊ត់ លឺត ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៣៖ ឈ្មោះ អ៊ម រីត ភេទស្រី អាយុ ១៥ឆ្នាំ អាសយដ្ឋាននៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៤៖ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអ្នកបើកបរដឹកអ្នកវិជ្ជមានទាំង ៣ខាងលើ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៥៖ ឈ្មោះ លឿម ចិន ភេទស្រី អាយុ ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៥៦នាក់ ស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕