ខេត្តកំពង់ធំ៖ នាយប់ថ្ងៃទី២៦ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test)។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី២២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ក្នុងនោះកម្មកររោងចក្រចំនួន០៥នាក់ អ្នកប៉ះពាល់កម្មកររោងចក្រជូហួយ(ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម) ដែលវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ និងអ្នកមកពីរាជធានីភ្នំពេញចំនួន ០១នាក់។

សូមអានសេចក្តីលំអិត ដូចខាងក្រោម៖