ខេត្តកោះកុង៖ នាយប់ថ្ងៃទី២៦ ខែឧសភានេះ រដ្ឋបាលខេត្តកោះកុងបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៧ នាក់បន្ថែមទៀត តាមរយៈឧបករណ៍តេស្តរហ័ស។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុងរកឃើញ និងបង្ហាញអត្តសញ្ញាណករណីឆ្លងកូវីដ១៩ថ្មីចំនួន០៧នាក់។ ក្នុងនោះរកឃើញនៅស្រុកស្រែអំបិល០៥នាក់ និងស្រុកមណ្ឌលសីមា០២នាក់។

ទទឹមនឹងនេះ រដ្ឋបាលខេត្តកោះកុងបានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។