ខេត្តកំពង់ចាម៖ នាល្ងាចថ្ងៃទី២៦ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញករណីឆ្លងកូវីដថ្មី៥៣នាក់ ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

យោងតាមសេចក្តីប្រកាសដំណឹងបានឱ្យដឹងថា មនុស្សប្រុសស្រី៥៣នាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាមបង្ហាញអត្ដសញ្ញាណថាមានវិជ្ជមានកូវីដ១៩។ អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៥៣នាក់នេះ មាននៅស្រុកជើងព្រៃ ចំនួន១១នាក់, ស្រុកព្រៃឈរ ចំនួន៥នាក់, ស្រុកចំការលើ ចំនួន២នាក់, ស្រុកកំពង់សៀម ចំនួន៣៣នាក់ និងមកពីខេត្តតាកែវ ចំនួន១នាក់។

ទទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។