ភ្នំពេញ៖ អធិការដ្ឋាននគរបានខណ្ឌសែនសុខ បានធ្វើការផាកពិន័យទៅលើជនមួយក្រុម មានគ្នាចំនួន០៦នាក់ ក្នុងនោះមានស្រី២នាក់ ពាក់ព័ន្ធករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្ដុំគ្នាជួបជុំផឹកស៊ី) នៅត្រង់ចំណុចហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមផេកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញបានផ្សាយមុននេះ៖ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល កងកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ មានឈ្មោះដូចខាងក្រោមៈ

១. ឈ្មោះ ស៊ុន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូឡាំពិក ខណ្ឌចំការមន (ផាកពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។
២. ឈ្មោះ ស៊ុន ជា ភេទប្រុស ជនជាតិខ្មែរ អាយុ៤១ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ផាកពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។
៣. ឈ្មោះ ចៅ ប៉ៅសិ ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកធនគារ ស្នាក់នៅហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ផាកពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។
៤. ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវក្នុងហាងម្លប់ស្បូវមានលាភ (ផាកពិន័យជាប្រាក់ចំនួន ៣,០០០,០០០រៀល)។
៥. ឈ្មោះ ហេង សៀវម៉ី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាយ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ផាកពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។
៦. ឈ្មោះ ឈឹម សោភា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងសាឡន ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ផាកពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។

សូមបញ្ជាក់ថា មនុស្សទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រមូលផ្ដុំគ្នាផឹកស៊ី ល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល។ បច្ចុប្បន្នមនុស្សទាំង៦នាក់ត្រូវបានអធិការដ្ឋាននគរបានខណ្ឌសែនសុខ ធ្វើការផាកពិន័យតាមវិធានការរដ្ឋបានរបស់សាលារាជធានីភ្នំពេញ៕