ជំងឺ “ផ្សិតខ្មៅ”បានបង្ខំឱ្យប្រជាជនឥណ្ឌារាប់ពាន់នាក់ ត្រូវវះយកភ្នែកចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC NEWS នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

បន្ទាប់ពីកើតមានរលកកូវីដទី២ដ៏មហន្តរាយ ការផ្ទុះឡើងនៃជំងឺ Mucormycosis ឬជំងឺ “ផ្សិតខ្មៅ” ប្រហែល៦០ភាគរយ នៃអ្នកជំងឺដែលក្រុមគ្រូពេទ្យកំពុងព្យាបាល គឺត្រូវបង្ខំចិត្តវះយកភ្នែកម្ខាងឬភ្នែកទាំងសងខាងចេញ។

តាមសម្តីរបស់មន្ត្រីពេទ្យជំនាញឥណ្ឌាបានឱ្យដឹងថា “ប្រសិនបើយើងមិនវះកាត់យកភ្នែកចេញ រួមជាមួយជាលិកាសរសៃប្រសាទនិងត្របកភ្នែកទេនោះ ការឆ្លងអាចរាតដាលទៅដល់ខួរក្បាល។ នៅដំណាក់កាលនោះ យើងលែងអាចសង្គ្រោះជីវិតពួកគេបានហើយ”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ឧសភានេះ ឥណ្ឌារកឃើញករណីឆ្លងកូវីដ១៩សរុបកើនដល់27,157,795នាក់ ជាសះស្បើយ24,350,816នាក់ និងស្លាប់សរុបកើនដល់311,421នាក់។ ហើយតំបន់រដ្ឋភាគខាងលិច Gujarat និងរដ្ឋ Rajasthan បានប្រកាសថាកំពុងរងការរាលត្បាតដោយជំងឺផ្សិតខ្មៅ៕