រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៦៦០នាក់ ខណៈអ្នកជំងឺចំនួន៧៥០នាក់ជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៩៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,៧៧២នាក់ និងស្លាប់សរុបចំនួន១៩០នាក់៕