អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានចេញផ្សាយរបាយការណ៍ថ្មីមួយឱ្យដឹងថាវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីដែលត្រូវបានគេ ឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីយ៉ាងហោច ៥៣ នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ថ្មីខាងលើ WHO ក៏បានបញ្ជាក់ដែរថាខ្លួនទទួលបានប្រភពក្រៅផ្លូវការជាច្រើនបង្ហាញថាវីរុសបំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញនៅក្នុងដែនដីចំនួន៧ផ្សេងទៀតដែលនេះ ធ្វើឱ្យប្រទេសមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីកើនដល់ ៦០ តែតួលេខនេះមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕

World Health Organization leaders at a press briefing on COVID-19, held on March 6 at WHO headquarters in Geneva. Here’s a look at its history, its mission and its role in the current crisis.