រាជធានីភ្នំពេញ :នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងបិទខ្ចប់ តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿងក្នុងភូមិសាស្រ្តតាមគោលដៅនានា ដើម្បីណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងមឺងម៉ាត់ បំផុតជាពិសេសតំបន់រងការឆ្លងខ្លាំង ក្នុងតំបន់ក្រហម ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។ ហើយដោយអនុវត្តបន្តរយៈពេល៧ថ្ងៃទៀត ដោយបានបែងចែកជា៣តំបន់ ក្រហម លឿងទុំ និងលឿង ។

ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម», «តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល។