ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងកូវីដ១៩។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា មន្ត្រីសុខាភិបាលបានរកឃើញមនុស្ស១៣នាក់ មានវិជ្ជមានកូវីដ១៩ ដោយក្នុងនោះមានម្នាក់ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។

ប្រភពដដែលបានបន្តទៀតថា ដើម្បីធានាដល់ការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេចបិទផ្សារសេរីស្ទោងដែលស្ថិតនៅ ភូមិឃុំខាងលើ ជាបណ្តោះអាសន្ន។

សម្រាប់ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖