ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩នាក់ ដែលស្ថិតនៅស្រុកកងមាស និងស្រុកស្រីសន្ធរ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា មនុស្ស៣៩នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩។ ក្នុងនោះ៣៨នាក់ជាកម្មករ-កម្មការីនីរស់នៅស្រុកកងមាស២៤នាក់ ស្រុកបាធាយ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងក្មេងស្រីអាយុ០៤ម្នាក់ ឆ្លងពីម្តាយ។

តាមប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា នេះ រដ្ឋបាលខេត្តកំពង់ចាមបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ១៩ កម្មករ-កម្មការីនីចំនួន៣៨នាក់ ធ្វើការនៅរោងចក្រស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកំណ្តាល និងរោងចក្រ៧អិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារីអាយុ០៤ឆ្នាំ១ម្នាក់ ឆ្លងពីម្តាយ។

សម្រាប់ទិន្ធន័យលំអិតអំពីអ្នកឆ្លង សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖