កាលពីពេលថ្មីៗ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ០៣ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។ មន្ទីរពេទ្យទាំងនោះមានដូចជា មន្ទីរពេទ្យសង់ត្រាល់មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យាបាលវិសាលសុខ ស្ថិតនៅផ្លូវមុនីរ៉េតសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ហើយនេះជាលើកដំបូងដែលរដ្ឋាភិបាលសម្រេចឱ្យសេវាសុខាភិបាលឯកជន ព្យាបាល និងថែទាំជំងឺកូវីដ១៩ ដោយគិតថ្លៃព្យាបាល។

ក្រោយមានការអនុញ្ញាតពីក្រសួងសុខាភិបាលឱ្យបើកដំណើរការក៏មានមន្ទីរពេទ្យមួយឈ្មោះថា មន្ទីរពហុព្យាបាលវិសាលសុខ បានបង្ហាញពីការចំណាយសម្រាកព្យាបាលដែលមានតម្លៃចាប់ពី ២៥០ដុល្លារ រហូតដល់ ១0០០ដុល្លារ សម្រាប់ការព្យាបាលនៅបន្ទប់ super VIP ខណៈបន្ទប់សង្គ្រោះបន្ទាន់ត្រូវចំណាយ១២០០ដុល្លារ។
សូមអានពីតារាងតម្លៃព្យាបាលដូចខាងក្រោម៖