តារាសម្តែងដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ The Rockដែលមានឈ្មោះពេញថា Dwayne Johnson ក្លាយជាបុគ្គលម្នាក់ រកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងបណ្តាញសង្គម Instagram។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The time News កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ប្រភពខាងលើបានឱ្យដឹងថា លោក The Rock ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា បានក្លាយជាបុគ្គលម្នាក់ ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេ ក្នុងបណ្តាញសង្គម Instagram ដោយគ្រាន់តែបង្ហោះប្រម៉ូតផលិតកម្មម្តងៗ។ ប្រាក់ចំណូលរកបាន រហូតដល់ទៅ ១,០១៥,០០០ដុល្លារអាមេរិក សម្រាប់ការបង្ហោះប្រម៉ូតផលិតផលម្តងប៉ុណ្ណោះ។

គួរបញ្ជាក់ថាសម្រាប់ The Rock ប្រាក់ចំណូលរបស់គាត់មិនមែនមានប្រភពពី Instagram តែមួយមុខទេ គឺបានមកពីវិស័យផ្សេងៗទៀត រហូតដល់រូបគេក្លាយជាតារារកប្រាក់ចំណូលបានច្រើនជាងគេក្នុងវិបរិបទកូវីដ-១៩នេះផងដែរ៕