ក្រោយធ្វើកិច្ចសន្ទានរវាងបណ្ឌិតហុងស៊ុយបែបវិទ្យាសាស្ត្រអ្នកគ្រូ ឡុង ណាលីជាមួយនឹងលោក សោម ឆាយ៉ា តាមរយៈវីឌីអូខល និងឡាយនៅលើបណ្តាញទំនាក់ទនងសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៣ ខែមករាកន្លងទៅនេះ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអ្នកទាំងពីរបានជជែកអំពីប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើន។

ក្នុងនោះដែរ លោកសោម ឆាយ៉ា បានលើកសំណួរទាក់ទងនឹងការព្យាករណ៍អំពីជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងនៅលើជុំវិញពិភពលោក។ សំណួរនេះហាក់បីជាទាញចំណាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំង ដែលចង់ដឹង ចង់លឺ។

តាមការបកស្រាយពីបណ្ឌិតហុងស៊ុយបែបវិទ្យាសាស្ត្រអ្នកគ្រូ ឡុង ណាលី បានឱ្យដឹងថា ក៏ដោយសារតែឆ្នាំជូតនៅហាក់ជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើបល្អប្រសើរ។ អ្នកគ្រូបានសង្ខេបដោយខ្លីថា នៅក្នុងឆ្នាំ២០២២ គឺលែងអីវិញហើយ។ ដូច្នេះមានន័យថាពិភពលោកនឹងហែលឆ្លងទុកលំបាកនៅឆ្នាំ ២០២១ មួយឆ្នាំទៀត រហូតដល់ឆ្នាំ២០២២ ពិភពលោកនឹងប្រែជាប្រក្រតីវិញ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សន៍ទាយរបស់អ្នកគ្រូប៉ុណ្ណោះ។ អ្វីដែលបងប្អូនចាំបាច់ត្រូវធ្វើគឺបង្កើនការប្រុងប្រយ័ត្នខ្ពល់ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល”០៣កុំ ០៣ការពារ” ដើម្បីខ្លួនឯង និងសង្គមជាតិ៕