ក្រសួងសុខាភិបាល៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់ ខណៈមានមនុស្សសា្លប់ថ្មី ០៣នាក់ បន្ថែមទៀត។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់ ជាសះស្បើយចំនួន៦៥៨នាក់ និងមានករណីស្លាប់ថ្មីចំនួន០៣នាក់បន្ថែមទៀត។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់25,761នាក់ ជាសះស្បើយ 18,359នាក់ និងស្លាប់សរុបចំនួន 179នាក់៕