គិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ សហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ១៩សរុបជិត៣៤លាន់នាក់ ខណៈរកឃើញអ្នកស្លាប់កើនដល់ ៦សែននាក់ផងដែរ។ នេះបើយោងតាមទិន្នន័យក្នុងគេហទំព័រ Worldometer ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

តាមទិន្នន័យខាងលើបានបង្ហាញថា សហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ១៩ថ្មីចំនួន១៣,៥៤១នាក់ ខណៈអ្នកស្លាប់មានចំនួន ២២៨នាក់។ ដូច្នេះករណីឆ្លងកូវីដ១៩នៅអាមេរិកសរុបកើនដល់ ៣៣,៨៩៦,៦៦០នាក់ ជាសះស្បើយ ២៧,៥០២,២៥៥នាក់ និងករណីស្លាប់កើនដល់ ៦០៤០៨៧នាក់។