គិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ ឥណ្ឌារកឃើញករណីស្លាប់ដោយសារជំងឺកូវីដ១៩ ៤ពាន់នាក់ជាង ខណៈមានអ្នកឆ្លងថ្មីជិត០៣ សែននាក់។ នេះបើយោងតាមទិន្នន័យក្នុងគេហទំព័រ Worldometer ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

តាមទិន្នន័យខាងលើបានបង្ហាញថា រយៈពេលតែមួយថ្ងៃឥណ្ឌាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន២២២,៨៣៥នាក់ ខណៈអ្នកស្លាប់មានចំនួន ៤,៤៥៥នាក់។ ដូច្នេះករណីកូវីដ១៩នៅឥណ្ឌាសរុប ២៦,៧៥១,៦៨១នាក់ ជាសះស្បើយ ២៣,៧២០,៩១៩នាក់ និងករណីស្លាប់កើនដល់ ៣០៣,៧៥១នាក់។