ភ្នំពេញ៖ រកឃើញករណីវិជ្ជមានកូវីដ១៩ លើព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ ដែលស្ថិតនៅជិតផ្លូវរថភ្លើង ជិតស្ពានអាកាសតិចណូ ក្នុងរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់នៅកុដិមួយក្នុងវ្តតសារាវ័នតេជោ បានធ្វើតេស្ត រកឃើញឆ្លងកូវីដ១៩។

ប្រពភដដែលបានបន្តទៀតថា ព្រះសង្ឃ និងសិស្សនិស្សិត ដែលឆ្លងកូវីដ១៩ ត្រូវបានឡានពេទ្យ ទៅដឹកយកមកសម្រាកព្យាបាលរួចហើយ។

ទទឹមនឹងនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិត នៅវត្តសារាវ័នតេជោ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ៕