ខេត្តស្វាយរៀង : ដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ថាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩រហូតដល់ទៅ ១០៣នាក់ទៀតនៅក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ១០១នាក់ជាកម្មករកម្មការនីបម្រើការងារនៅក្នុងរោងចក្រយូលី អិនធឺណេសិនណល (ខេមបូឌា) ហ្គាមេន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបុរសម្នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយជ្រុំ និងស្រ្តីម្នាក់ រស់នៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង មន្រ្តីសុខាភិបាលបានធ្វើប្រើប្រាស់ឧបករណ៍ធ្វើរោគវិនិច្ឆ័យរហ័ស (Rapid Test) លើកម្មករចំនួន៩០៦នាក់ ហើយបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១០៣ នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វារៀងបានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករ នៅក្នុងរោងចក្រយូលីសូមសហការ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។