ក្រសួងសុខាភិបាល៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈមានមនុស្សសា្លប់ថ្មី ០៩នាក់ បន្ថែមទៀត។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ជាសះស្បើយចំនួន៥៣៧នាក់ និងមានករណីស្លាប់ថ្មីចំនួន០៩នាក់បន្ថែមទៀត។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់២៥,២០៥នាក់ ជាសះស្បើយ ១៧,៧០១នាក់ និងស្លាប់សរុបចំនួន ១៧៦នាក់៕