រាជធានីភ្នំពេញ : នៅពេលល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់តាមសេចក្តីសម្រេចលេខ ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ចប់ភូមិសាស្រ្តរាជាធានីភ្នំពញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។